មូលហេតុ ដែលធ្វើឲក្រដាសព្រីនវិក័យបត្រ ព្រីនចេញមកមិនច្បាស់

ក្រដាសព្រីនវិក័យបត្រត្រូវបានប្រើប្រាស់នៅក្នុងហាងលក់ទំនិញទូទៅ មីនីម៉ាត ម៉ាត 2500 ភោជនីយដ្ឋាន ហាងកាហ្វេ ហាងតែគុជ និងប្រភេទហាងជាច្រើនផ្សេងទៀត។ គេប្រើក្រដាសនេះទុកសំរាប់ក្នុងព្រីនវិក័យបត្រគិតលុយជូនអតិថិជន ដោយហេតុថាទំហំសមល្មម រួមជាមួយនិងតម្លៃសមរម្យ។ ក្រដាសព្រីនវិក័យបត្រដែលព្រីនចេញមកហើយទុកបានពី3ខែ ទៅ6ខែ ឬ អាចលើសបន្តិច ក្រោមបន្តិច។ ទុកកាន់តែយូអក្សកាន់តែរលុបទៅៗ តាមប្រភេទ គុណភាពនិងការរក្សាទុកបានល្អកំរិតណា។ កត្តាដែលជាក្ដីបារម្ភ និងជាបញ្ហាសំរាប់ហាងនោះ គឺនៅពេលព្រីនចេញមកភ្លាម វាមានសភាពមិនច្បាស់តែម្ដង អក្សរដែលព្រីនចេញមកមានសភាពព្រៀលៗ ពិបាកក្នុងការមើល។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលធ្វើឲក្រដាសព្រីនវិក័យបត្រព្រីនចេញមកមិនសូវច្បាស់ល្អ រួមជាមួយនិងដំណោះស្រាយខ្លះៗ៖

_គុណភាពក្រដាស៖

ភាគច្រើននៃការព្រីនមិនច្បាស់ គឺដោយសារតែគុណភាពរបស់ក្រដាសព្រីន​តែម្ដង។ នៅលើទីផ្សារមានអ្នកលក់ជាច្រើន ដែលលក់ជូនក្នុងបរិមាណ ទំហំ និងការវេចខ្ចប់ស្ទើតែដូចគ្នាទាំងស្រង់។ យ៉ាងណាមិញ ប្រភពដែលផលិតក្រដាស (ពីរោងចក្រមក) អាចមានគុណភាពខុសគ្នា ក្រដាសខ្លះមានសភាពរលោងស្រិល ហើយខ្លះទៀត រៀងគ្រើមបន្តិច វាពិបាកនឹងប្រៀបធៀប ថាមួយណាល្អជាងមួយណា ទាល់តែយកមកប្រើជាក់ស្ដែង សាកព្រីនចេញជាក់ស្ដែង។

_ការហើរឬរលប់នៃ សារធាតុគីមីកូតដែលមាននៅលើផ្ទៃរបស់ក្រដាសព្រីន៖

ក្រដាសព្រីនវិក័យបត្រមានភាពខុសប្លែកពីក្រដាសធម្មតា ដែលអាចសាកពិសោធន៍បានងាយៗ ដោយប្រើក្រចកដៃ ឬវត្ថុរឹងអ្វីម្យ៉ាងទៅឆូតពីលើវា។ ក្រដាសធម្មតាទូទៅ ពេលមានការឆូតពីលើមិនមានការប្រែប្រួលអ្វីជាការកត់សំគាល់ឡើយ តែសម្រាប់ប្រភេទក្រដាសព្រីនវិក័យបត្រ នៅពេលយកក្រចកដៃទៅឆូតពីលើ វានឹងបន្សល់នូវស្នាមឆូតខ្មៅ នេះក៏ព្រោះតែ ក្រដាសព្រីនវិក័យបត្រមានសារធាតុគីមីកូតនៅពីលើផ្ទៃក្រដាស។ កាលណាសារធាតុគីមីកូតត្រូវបានហើរ ឬបាត់បង់ចេញពីផ្ទៃក្រដាស ពេលព្រីនចេញមកនឹងមានសភាពព្រៀលៗ។ សារធាតុគីមីកូតត្រូវបានបាត់បង់ដោយកត្តាមួយចំនួនដូចជា ការរក្សាទុកនៅកន្លែងមិនស្អាតល្អ ដាក់ត្រូវកម្ដៅថ្ងៃ និងការវេចខ្ចប់មិនបានត្រឹមត្រូវជាដើម។ ក្រដាសដែលត្រូវបានរក្សាទុកត្រឹមត្រូវល្អ អាចរក្សាគុណភាពរហូតដល់3ឆ្នាំ ឬច្រើនជាងនេះ រាប់ចាប់ពីថ្ងៃផលិត។

_ម៉ាស៊ីនព្រីន៖

ម៉ាស៊ីនព្រីនក៏រួមចំណែកក្នុងការធ្វើឲក្រដាសវិក័យបត្រ ព្រីនចេញមកច្បាស់ឬមិនច្បាស់ដែរ។ ពេលខ្លះ គុណភាពរបស់ក្រដាសព្រីន អាចទទួលយកបាន តែមានបញ្ហាជាមួយម៉ាស៊ីនព្រីនវិញ។ អ្នកប្រើប្រាស់ដំបូងៗមួយចំនួន នៅពេលព្រីនក្រដាសវិក័យបត្រចេញមកមិនសូវច្បាស់ តែងសួររកទិញទឹកថ្នាំ តែតាមពិតទៅម៉ាស៊ីនព្រីនវិក័យបត្រមិនប្រើទឹកថ្នាំនោះទេ។ ម៉ាស៊ីនប្រភេទនេះវាមានជាម្ជុលនៅខាងក្នុងចាក់លើក្រដាសដែលមានសាធាតុគីមីកូតនោះជំនួសឲទឹកថ្នាំ។ ដូចការលើកឡើងខាងលើ ក្រដាសដែលមានសារធាតុគីមីកូតនៅពីលើ កាលណាមានវត្ថុរឹងឆូតលើ វានឹងមានចេញជាស្នាមឆូតខ្មៅ។ ការសិករិចរិលនៃមុខម្ជុល ឬការទុកម៉ាស៊ីនព្រីនដោយមិនមានដាក់ថង់គ្របត្រឹមត្រូវ ដែលធ្វើឲដី ធូលីឬសត្វស្អិតផ្សេងៗ ចូលទៅក្នុងនោះ ក៏ធ្វើឲការព្រីនចេញមកមានសភាពមិនសូវច្បាស់ល្អផងដែរ។ ជាដំណោះស្រាយ គួរយកក្រណាត់ស្អាត ឬជក់ទៅបបោសសម្អាតម៉ាស៊ីន យូៗម្ដងប្រសិនកន្លែងដែលទុកដាក់មិនសូវមានធូលី ឬញឹកញាប់ជាងនេះទៅតាមសភាពជាក់ស្ដែង (មើលបន្ថែម)។ ប្រសិនមុខម្ជុលរបស់ម៉ាស៊ីនមានភាពរិចរិលខ្លាំង កម្រនឹងមានជាងធ្វើការជួសជុលណាស់ ធម្មតាគឺទិញម៉ាស៊ីនថ្មីតែម្ដង។

Khmer Paper មានផ្គត់ផ្គង់ក្រដាសព្រីនវិក័យបត្រ ធានាគុណភាពនិងតម្លៃ ដឹកជញ្ជូនអត់គិតថ្លៃ (តាមទីតាំងបានកំណត់) ទាក់ទងលេខ៖ 016517884 ។

Facebook page: Khmer Paper