ការគ្រប់គ្រងលុយកាក់ និងគ្រឿងផ្សំឲបានត្រឹមត្រូវសម្រាប់ហាងកាហ្វេ

ហាងកាហ្វេ មានការពេញនិយមកាន់តែខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ។ ហាងកាហ្វេត្រូវបានបើកជាបន្តបន្ទាប់ តាមទីកន្លែងនានា ស្ទើរតែជាប់ៗគ្នាក៏មាន។  ហាងខ្លះ ម្ចាស់ជាអ្នកលក់ដោយខ្លួនឯងផ្ទាល់ ហើយខ្លះទៀតក៏មានជួលបុគ្គលិក។

មិនថាជាអាជីវកម្មខ្នាតធំ ឬតូច ការគ្រប់គ្រងដែលមានប្រសិទ្ធភាព គឺសំខាន់ណាស់ ព្រោះវានឹងជួយជម្រុញដល់អាជីវកម្មរបស់លោកអ្នកឲកាន់តែរីកចម្រើន។

ម្ចាស់អាជីវកម្មគួរយកចិត្តទុកដាក់ចំពោះការចំណាយនិងប្រាក់ចំណូល ដើម្បីគណនារកប្រាក់ចំណេញ។ ការគ្រប់គ្រងនិងតាមដានលើប្រាក់ចំណាយ មិនត្រឹមតែកត់ចំណាំលើរបស់ធំៗ ចំណាយច្រើនៗនោះទេ តែត្រូវកត់ត្រារាល់ការចំណាយទាំងអស់មិនថាច្រើនឬតិច ជាពិសេសទៅលើគ្រឿងផ្សំសម្រាប់យកមកធ្វើភេស្ជជៈ ។ ដោយឡែក អ្នកលក់មួយចំនួនគិតថាគាត់គ្រាន់តែបើកលក់ជាលក្ខណៈគ្រួសារ លក់ធម្មតា មិនដែលកត់ត្រាលើការចំណាញអ្វីនោះទេ ហើយយល់ច្រឡំថាប្រាក់ដែលគាត់លក់បាន គឺជាប្រាក់ចំណេញ។ ផលអវិជ្ជមាននៅពេលអ្នកលក់ធ្វើបែបនេះ អាចនាំឲខាតបង់ ដោយរកមូលហេតុមិនឃើញ។

អាជីវកម្មមានការលក់ចេញ ទិញចូល គួរតែមានរបាយការណ៍ច្បាស់លាស់ត្រឹមត្រូវ។ កត់ត្រាលើការចំណាយ, ចំណាយលើអ្វី, ចំណាយអស់ប៉ុន្មាន។ កត់ត្រាលើការលក់, លក់បានចំនួនប៉ុន្មាន, បានប្រាក់ប៉ុន្មាន, ប្រើគ្រឿងផ្សំអ្វីខ្លះ, អស់ថ្លៃប៉ុន្មាន។ល។ ឧទាហរណ៍ កាហ្វេក្ដៅមួយកែវ ត្រូវចំណាយលើកែវក្រដាសមួយ, ទុយោមួយ, ទឹកដោះគោ 50មីលីលីត្រ, គ្រាប់កាហ្វេ 20ក្រាម, ទឹកស្ករ 10ក្រាម, សរុបការចំណាយក្នុងកាហ្វេមួយកែវ ស្នើនឹង 3000៛ លក់ចេញក្នុងតម្លៃ 5000៛ នោះប្រាក់ចំណេញ 2000៛។ អានមកដល់ចំណុចនេះ លោកអ្នកអាចនឹងយល់ថា វារៀងស្មុគស្មាញ ពិបាក និងត្រូវចំណាយពេលជាច្រើនក្នុងការធ្វើរឿងទាំងនេះ ប្រសិនលោកអ្នក រៀបចំរឿងទាំងនេះដោយប្រើក្រដាសប៊ិចធម្មតា។ ប៉ុន្ដែវានឹងមិនពិបាកស្មុគស្មាញណាស់ណាទេ ជាមួយការគ្រប់គ្រងដែលត្រឹមត្រូវ ងាយស្រួល ច្បាស់លាស់ ជាមួយប្រព័ន្ធគ្រប់គ្រងការលក់ពី Panda Solution។ ធ្វើតែម្ដង ប្រើបានរហូត របាយការណ៍ចង់ឆែកមើលពេលណាក៏បាន គណនាអូតូ មើលប្រាក់ចំណេញឬខាត ចុចតែ ពីរ-បីប៉ក់។

លើសពីនេះទៅទៀត ការគ្រប់គ្រងទៅលើគ្រឿងផ្សំមិនត្រឹមអាចឲលោកអ្នកងាយស្រួលតាមដាន ការចំណាយ និងប្រាក់ចំណេញនោះទេ តែវាក៏ធានាលើរសជាតិភេស្ជជៈរបស់លោកអ្នកផងដែរ។ ការកំណត់រូបមន្ដក្នុងការធ្វើកាហ្វេឬភេសជ្ជៈ ដែលមានការក្រិតក្រមគ្រឿងផ្សំបានត្រឹមត្រូវ អាចរក្សានូវរសជាតិគោលមួយជូនអតិថិជន។ មិនចំឡែកនោះទេ អាជីវកម្មដូចគ្នា តែការគាំទ្រខុសគ្នា។

ម្យ៉ាងវិញទៀត វាក៏ជួយកាត់បន្ថយការធ្វេសប្រហែសរបស់បុគ្គលិក ដូចជាបើកគ្រឿងផ្សំទុកចោលដែលធ្វើឲខូចគុណភាព សត្វល្អិតចូល ប្រើលែងកើតត្រូវទិញថ្មី ឬប្រើគ្រឿងផ្សំខ្ជះខ្ជាយក្នុងទម្រង់ណាមួយ។

អាជីវកតែងចង់ទទួលបានការចំណេញពីអាជីវកម្មរបស់ខ្លួន ដូចនេះហើយ ការគ្រប់គ្រងចំណាយ-ចំណូល គឺជារឿងចំបាច់សម្រាប់ម្ចាស់អាជីវកម្ម។ ជំនួញ បើជួញមិនចំណេញ តើជួញធ្វើអ្វី?

រៀបចំការគ្រប់គ្រងដែលត្រឹមត្រូវសម្រាប់អាជីវកម្មរបស់លោកអ្នក ជាមួយប្រព័ន្ធគ្រប់គ្រងការលក់សម្រាប់ហាងកាហ្វេពី Panda Solution។

ប្រឹក្សាយោបល់អត់គិតថ្លៃ ទាក់ទងមកលេខ 081257879/ 016517884