ប្រព័ន្ធគ្រប់គ្រងផ្ទះជួល-បន្ទប់ជួល

ប្រព័​ន្ធគ្រប់គ្រងផ្ទះជួល-បន្ទប់ជួល  (Room Rental Management System) ផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រង កាត់បន្ថយការបាត់បង់ប្រាក់ដោយគ្មានមូលហេតុ មានរបាយការណ៍ច្បាស់លាស់ ដោយមិនបារម្ភថាបាត់ទៅណានោះទេ។

វាត្រូវបានអភិវឌ្ឍន៍ឡើងមកដោយយោងតាមតម្រូវការម្ចាស់បន្ទប់ជួលផ្ទាល់ ឆ្លងកាត់ការតេស្ដនិងប្រើប្រាស់ជាក់ស្ដែងពីអតិថិជន។ ប្រព័ន្ធគ្រប់គ្រងដែលមានការអភិវឌ្ឍជាប្រចាំដើម្បីសម្របទៅតាមសម័យកាលបច្ចេកវិទ្យា។

*មុខងារដែលមានក្នុងប្រព័ន្ធ

ប្រព័ន្ធគ្រប់គ្រងផ្ទះជួល-បន្ទប់ជូល មានមុខងារយ៉ាងសំបូរបែប និងពេញលេញសម្រាប់ម្ចាស់ផ្ទះជួល។
វាជាប្រព័ន្ធដែលអាចជួយសម្រួលដល់ម្ចាស់ផ្ទះ ក្នុងការគ្រប់គ្រងទៅលើ៖
_គ្រប់គ្រងបន្ទប់ តាមជាន់និមួយៗ មានប៉ុន្មានបន្ទប់, បន្ទប់ប៉ុន្មានមានអ្នកស្នាក់, បន្ទប់ប៉ុន្មាននៅទំនេរ
_គ្រប់គ្រងលើការបង់ថ្លៃផ្សេងៗរបស់អ្នកស្នាក់នៅដូចជា ថ្លៃស្នាក់នៅ, ថ្លៃកក់បន្ទប់ពេលចូលនៅដំបូង, ថ្លៃទឹកភ្លើង, ថ្លៃចំណតយានយន្ដ, និងថ្លៃសំរាមជាដើម
_គ្រប់គ្រងគណនីជំពាក់របស់អតិថិជន ជំពាក់កាលពីខែណា ចំនួនប៉ុន្មាន
_គ្រប់គ្រងព័ត៌មានអតិថិជនដូចជា ឈ្មោះអតិថិជន លេខអត្តសញ្ញាណបណ្ណ​ ទីកន្លែងកំណើត លេខទំនាក់ទំនង
_របាយការណ៍អតិថិជន ដឹងចំនួនអតិថិជនដែលកំពុងស្នាក់នៅ, អតិថិជនចូលមកនៅថ្មី, និងអតិថិជនឈប់ស្នាក់នៅ
_របាយការណ៍ចំណូល ចំណាយប្រចាំខែ

អ្វីដែលកាន់តែពិសេសទៀតនោះ ម្ចាស់ផ្ទះនឹងទទួលបាននូវទំនុកចិត្ត ទោះមិននៅ ទីកន្លែងផ្ទាល់ ក៏នៅតែអាចឆែកមើលរបាយការណ៍នានាតាមទូរសព្ទដៃបាន។

👉ជម្រើសជាឈុតសម្រាប់ប្រព័ន្ធគ្រប់គ្រងផ្ទះជួល-បន្ទប់ជួល